Jump menu contains no items!

ការមើលថែរក្សាមនុស្សចាស់ - ផ្នែកមួយនៃប្រពៃណីយើង

នៅពេលនរណាមួយ ជួយនរណាម្នាក់ទៀត - មិនថាអ្នកនោះជាឳពុកម្ដាយចាស់ជរា ឬអ្នកជិតខាងដែលពិការ- អ្នកនោះគេហៅថា ‍‍‍អ្នកជួយមើលថែរក្សា‌‌‌(Caregivers)។ ធ្វើជាអ្នកជួយមើលថែរក្សា អាចថាជាការងាយស្រួលក៏បាន ដូចជានាំទៅទិញម្ហូបមួយអាទិត្យម្ដង ឬក៏ការលំបាកមួយក៏បាន ដូចជាផ្ដល់ការថែរក្សារាល់ពេលគ្មានសំរាក

ការជួយមើលថែរក្សា គឺជាអំណោយដ៏ល្អប្រសើរមួយដល់អ្នកដែលយើងស្រឡាញ់។ ប៉ុន្តែក្នុងភាពមមាញឺក សម័យថ្មីនេះ ការជួយមើលថែរក្សា អាចក្លាយទៅជាច្រើនជាងម្នាក់ សំរាប់កិច្ចការនេះ។ បើអ្នកជួយមើលថែរក្សាសមាជិកគ្រួសារម្នាក់ មិត្រភ័ក្រ ឬអ្នកជិតខាង អ្នកគឺជាអ្នកជួយមើលថែរក្សាម្នាក់! ត្រូវរកជំនួយ ការគាំទ្រ និងចំណេះដឹងដែលអ្នកត្រូវការ ដូច្នេះអ្នកអាចរក្សាខ្លួនអ្នកឱ្យមានសុខភាពរាងកាយ និង សតិ អារម្មណ៌ល្អ។ 

ដើម្បីយល់ដឹងបន្ថែម អំពីការគាំទ្រសំរាប់ អ្នកជួយមើលថែរក្សា ក្នុងកម្មវិធីសហការរបស់ អេកូ-ធីពីធី មានជាភាសាស្ពានីស ម៉ុង សូមាលី ខ្មែរ និង អង់គ្លេស។

Keywords: 
aging, caregiver, elders, caregiving, caring for others