Jump menu contains no items!

ការអប់រំសហគមន៍

សកម្មភាពអប់រំសហគមន៍របស់ ECHO ជាសកម្មភាពមួយជួយភ្ជាប់ដោយផ្ទាល់នៃសហគមន៍អន្តោប្រវេសន៍ និងសហគមន៍ជនភៀសខ្លួនជាមួយនឹងធនធានសំខាន់ៗនានា និងគាំទ្របេសកកម្មរបស់ ECHO ដោយការបង្កើនចំនួនសមាជិកសហគមន៍ ដែលបានទទួលព័ត៌មានសំខាន់ៗចំពោះគ្រាអាសន្ន ព័ត៌មានសុខភាព និងព័ត៌មានសុវត្ថិភាព ក្នុងវិធីមួយដែលពួកគេអាចចូលមើលបាន ។

ការធ្វើជាដៃគូជាមួយនឹងអ្នកផ្តល់សេវាកម្មផ្សេងៗប្រចាំមូលដ្ឋាន បានដើរតួនាទីយ៉ាងសំខាន់ចំពោះផ្នែកមួយនៃសកម្មភាពអប់រំសហគមន៍របស់ ECHO ដោយសារសកម្មភាពនេះ បានជួយពង្រីកនូវលទ្ធភាពនៃអ្វីដែលពួកយើងអាចនាំគ្នាធ្វើដើម្បីជួយឲ្យសហគមន៍កាន់តែប្រសើរឡើង ។ 

ក្នុងឆ្នាំ 2013 សេវាកម្មបម្រើពលរដ្ឋ និងសេវាកម្មសុខភាពសាធារណៈប្រចាំស្រុកហេនីពិន (Hennepin County Human Services and Public Health) និងក្រុមបម្រុងវេជ្ជសាស្រ្ត MN (MN Medical Reserve Corps) បានចាប់ដៃគូជាមួយនឹង ECHO ដើម្បីបង្កើតនូវក្រុមសេវាកម្មវប្បធម៌ (Cultural Services Unit (CSU)) ដែលមានសមត្ថភាពក្នុងការជ្រោមជ្រែងការងារស្តារការអប់រំឡើងវិញ ក្នុងហេតុការណ៍គ្រាអាសន្នទូទាំងសហគមន៍ ។

សមាជិក CSU ត្រូវបានបណ្តុះបណ្តាល ឲ្យក្លាយជាអ្នកធ្វើការផ្សារភ្ជាប់វប្បធម៌រវាងមន្ត្រីសុវត្ថិភាពសាធារណៈ និងសហគមន៍អន្តោប្រវេសន៍ ដោយការផ្តល់ឲ្យនូវ ការទំនាក់ទំនង និងការអប់រំគោលដៅ ចំពោះប្រជាពលរដ្ឋដែលកាន់តែមានចំនួនកើនឡើង និងចំរុះជាតិសាសន៍នៅក្នុងមជ្ឈមណ្ឌលប្រ៊ូកលីន និងមីនាប៉ូលីស (Brooklyn Center and Minneapolis) ។ 

ECHO ក៏មានផ្តល់ជូនផងដែរនូវសេវាកម្មអប់រំ ដោយការចូលរួមក្នុងការតាំងពិព័ណ៌ធនធាន និងព្រឹត្តិការណ៍សហគមន៍មួយចំនួនដែលទាក់ទាញការចូលរួមពីពលរដ្ឋចំរុះជាតិសាសន៍ ។

ឆ្លងតាមរយៈព្រឹតិ្តការណ៍ទាំងនេះ ECHO អាចចែកចាយបាននូវថាសឌីវីឌី ប្រចាំឆ្នាំដោយឥតគិតថ្លៃ ចំពោះពលរដ្ឋដែលមិនសូវចេះនិយាយភាសាអង់គ្លេស និងអ្នកផ្តល់សេវាកម្មដទៃទៀត ព្រមទាំងអាចផ្តល់ព័ត៌មានអំពីសេវាកម្មរបស់ខ្លូនដល់អ្នកដែលមិនមានឱកាសបានទទួលព័ត៌មានបែបនេះឡើយ ។