Jump menu contains no items!

ការសិក្សាភាសាអង់គ្លេស

យោងតាមការជំរឿនក្នុងឆ្នាំ 2010 មានពលរដ្ឋមីណេសូតាចំនួនច្រើនជាង 550,000 នាក់ ដែលមានអាយុប្រាំឆ្នាំ និងអាយុច្រើនជាងនេះ និយាយភាសាដទៃទៀត នៅផ្ទះខុសពីភាសាអង់គ្លេស ។

ដោយការចាប់ដៃគូជាមួយនឹងក្រុមប្រឹក្សាអក្ខរកម្មមីណេសូតា (Minnesota Literacy Council) និងដៃគូរដទៃទៀតដែលជាអ្នកផ្តល់ការអប់រំជាមូលដ្ឋានចំពោះមនុស្សចាស់  ECHO បានជួយរៀបចំមេរៀនភាសាអង់គ្លេសជាភាសាទីពីរ (English as a Second Language (ESL)) ដែលមិនគ្រាន់តែជ្រោមជ្រែងចំពោះការសិក្សាភាសាប៉ុណ្ណោះទេ តែក៏ជួយផ្នែកការរៀនសូត្រពីវប្បធម៌ផងដែរ ដោយការរួមបញ្ចូលនូវប្រធានបទផ្សេងៗចំពោះសុខភាព និងសុវត្ថិភាព ទៅក្នុងកម្មវិធីសិក្សាផងដែរ ។ 

មេរៀនសិក្សាភាសារបស់ ECHO បានគ្របដណ្តប់បញ្ហាសំខាន់ៗមួយចំនួន ដូចជាការយល់ដឹងអំពីបន្ទប់សង្គ្រោះបន្ទាន់ ការបង្ការអគ្គីភ័យ អាកាសធាតុអាក្រក់ ដំណើរការបោះឆ្នោត/ប្រជាធិបតេយ្យ និងអំពើហិង្សាក្នុងគ្រួសារ ។

មេរៀនសិក្សាភាសាទាំងនេះ ជាធម្មតាត្រូវបានបង្រៀនគួបជាមួយនឹងកម្មវិធីដទៃទៀតរបស់ ECHO ដើម្បីធ្វើឲ្យអ្នកចូលរួមអាចបានទទួលព័ត៌មានដ៏ប្រសើរ ទោះជាព័ត៌មានជាភាសាអង់គ្លេស ឬជាភាសាដើមរបស់ពួកគេក៏ដោយ ។  

មេរៀនភាសារបស់ ECHO អាចចូលបើកមើលអនឡាញបាននៅទីនេះ ៖

ការរំលោភបំពានក្នុងគ្រួសារ និងសុវត្ថិភាពរបស់អ្នក

ការប្រើបន្ទប់គ្រាអាសន្នឲ្យបានត្រឹមត្រូវ

ដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ

ការដឹងព័ត៌មានទាន់ពេល ដោយការប្រើវិទ្យុរាយការណ៍អំពីធាតុអាកាស 

ការបង្ការអគ្គីភ័យរបស់យុវជន

ការប្តឹងទៅកាន់តុលាការនៅក្នុងរដ្ឋមីណេសូតា