Jump menu contains no items!

ECHO TV (ទូរទស្សន៍អេក)

ក្នុងខែកញ្ញា2004 អេកូនិងទូរទស្សន៍សាធារណៈក្រុងភ្លោះ(tpt) បានចាប់ផ្ដើមជាដំបូងនូវកម្មវិធីថ្មីមួយគឺ ទូរទស្សន៍អេកូ ដើម្បីបំពេញសេចក្ដីត្រូវការ ផ្នែកសុខភាព សុវត្ថិភាព និងត្រៀមជាស្រេចសំរាប់ ភាពអាសន្ន របស់ពលរដ្ឋមិនីសូតា ដែលមិនសូវចេះភាសាអង់គ្លេស។

កម្មវិធីប្រចាំខែត្រូវបានផលិតឡើង ដោយសហការជាមួយអ្នកជួយឧបត្ថម្ភដ៏សប្បុរស អត្ថន័យពីអ្នកជំនាញ ដៃគូទូរទស្សន៍សាធារណៈ និងអ្នកជួយយោបល់ខាងវប្បធម៌ជាច្រើន។ កម្មវិធីទាំងនោះ គឺមានចំណងជើង ជួយអ្នកទស្សនាបានរៀនភាសាអង់គ្លេស ធ្វើជាឧបករណ៍ដ៏ប្រសើរ សំរាប់អ្នករៀនភាសាអង់គ្លេស និងសំរាប់ថ្នាក់បង្រៀនភាសាចំបងដល់មនុស្សពេញវ័យ។

ទូរទស្សន៍អេកូ ផ្សាយទូទាំងរដ្ឋតាម tpt’s Minnesota ប៉ុស្ត (tptMN) ថ្ងៃអាទិត្យ ពីម៉ោង 7 ល្ងាច។

ទូរទស្សពិសេសត្រូវបានបង្ហាញលើកញ្ចក់ទូរទស្សន៍ ដោយក្រុមពិធីករ ដែលមានទេពកោសល្យ តាមសញ្ជាតិរបស់អេកូ និងនាទីសម្ភាសជាមួយអ្នកជំនាញទៅតាមប្រធានបទ ដែលនិយាយពីរភាសា ដើម្បីធានាថា គ្រប់កម្មវិធី សមស្របទៅតាមវប្បធម៌ ដែលមានទំនាក់ទំនង និងអាចទុកចិត្តបាន។ កម្មវិធីរបស់យើងអំពី លំនៅដ្ឋានដែលអាចរស់នៅបាន ពន្យល់អំពីអ្វីដែលហៅថា កិច្ចសន្យាជួលបន្ទប់- និងហេតុអ្វីបានជាកិច្ចសន្យាជួលមានសារៈសំខាន់ - ចំពោះអ្នកទស្សនាដែលមានវប្បធម៌ផ្សេងយល់ថា ការយល់ព្រមជួល គឺជាការធម្មតា។ ជំរកស្នាក់នៅ និយាយអំពីការព្រួយបារម្ភ របស់ពួកជនអាស៊ីអគ្នេយ៍ ដែលពិភាក្សាអំពីវិបត្តិមួយ ដែលអាចបណ្ដាលឱ្យកើតមានឡើង ហើយបញ្ជាក់អំពីសារៈសំខាន់ដែលត្រូវតែប្រាប់ឱ្យដឹង ប្រុងប្រយ័ត្ន និងត្រៀមជាស្រេចសំរាប់ពេលអាសន្ន។

ក្នុងពេលដែលមានភាពអាសន្នខាងសុខភាព ឬសុវត្ថិភាពធំមួយជាសាធារណៈទូទាំងរដ្ឋ ដូចជារោគ ផ្ដាសាយទូទាំងពិភពលោក ឬការវាយប្រហារពីពួកភេរវជន ទូរទស្សន៍អេកូ នឹងផ្សាយពត៌មានអំពីការ សង្គ្រោះជីវិត និងការណែនាំតាម tptMNជាច្រើនភាសា ដែលសហគមន៍យើងត្រូវការភាគច្រើន។ ចុចត្រង់នេះ សំរាប់ពត៌មានបន្ថែមអំពីការប្រឹងប្រែង ផ្សព្វផ្សាយភាពអាសន្ន។

រកបន្ថែមអំពីការឧបត្ថម្ភកម្មវិធីផ្សាយ ចង់ធ្វើជាពិធីកររបស់ទូរទស្សន៍អេកូ និងចង់មើលកម្មវិធីអេកូ24ម៉ោង ក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយអាទិត្យតាមអិនធឺណិត តាម YouTube ឬតាមឌីវីឌី។

ចាប់ផ្ដើមទស្សនាឥឡូវនេះ។