ក្នុងពេលអាសន្នមួយ
សម្លេងរបស់អេកូ
We're showing ECHO in our waiting room at the food shelf. Thanks for your awesome work!
Meg B.
Food Shelf Supervisor
Navigation
ពត៌មានភាពអាសន្នសំរាប់ភ្នាក់ងារ
“ក្នុងខែមិនា 2009 ទឹកជំនន់ឡើងលិចស្ទឹងក្រហម ដល់កំពស់ 41ហ្វីត មិនដែលមានទេ ហើយជន់លិច ទីក្រុងម៉រហ៊ាដ មិនីសូតា។ យើងត្រូវឱ្យដំណឹងដល់ពលរដ្ឋយើង - មានទាំងពួក ក្រូអេជាន ឃឺឌីស សូមាលី និងស្ពានីស - អំពីពត៌មានទឹកជំនន់ដ៏ធំនេះ និងការជន្លៀសចេញប្រកបដោយសុវត្ថិភាព។ យើងបានធ្វើ សកម្មភាពអេកូក្នុងរយៈពេលដ៏ខ្លី អេកូបានផ្ដល់សម្ភារៈជាសម្លេង និងវីឌីអូតាមភាសាទាំងបួននោះ ហើយជួយយើងធានាសន្តិសុខ សុវត្ថិភាពដល់សមាជិកសហគមន៍របស់យើងទាំងអស់។” – Kathy McKay សាធារណៈសុខាភិបាល ខោនធី ខ្លេ។
អេកូបានបង្កើត និងបានចែកចាយសម្ភារៈរាល់ខែ អំពីសុខភាព សុវត្ថិភាព ទំនាក់ទំនងសង្គម និង ការត្រៀមជាស្រេចសំរាប់ភាពអាសន្ន បានជាងប្រាំឆ្នាំហើយ ដូច្នេះឧបករណ៍ប្រាស្រ័យទាក់ទងរបស់អេកូ ត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ ក្នុងសហគមន៍ដែលយើងបំរើ ជាប្រភពពត៌មានដ៏ទុកចិត្ត ផ្នែកសុខភាព និងសុវត្ថិភាព - ជាប្រចាំថ្ងៃ និងក្នុងពេលអាសន្នមួយ។
ក្នុងឆ្នាំ2009 អេកូបានបោះពុម្ព គំរោងប្រតិបត្តិការភាពអាសន្នរបស់យើង [បញ្ជាក់៖ តភ្ជាប់ទៅ EOP] រៀបចំជាផ្លូវការ នូវទំរង់ធ្វើសកម្មភាពពេលអាសន្ន បើមានវិបត្តិមួយ ក្រសួងសធារណៈសុខាភិបាល និងសុវត្ថិភាពតាមតំបន់ អាចធ្វើសកម្មភាពរបស់អេកូ ដើម្បីបកប្រែភាសា ផលិត និងចែកចាយពត៌មាន យ៉ាងរហ័ស និងមានប្រសិទ្ធិភាព។
សូមចុចត្រង់នេះ ដើម្បីចម្លងចេញក្រដាស គំរោងប្រតិបត្តិការភាពអាសន្នរបស់យើង និងរៀនអំពីអ្វីដែល អេកូអាចធ្វើជាដៃគូ ជាមួយក្រសួងរបស់អ្នក ក្នុងពេលមានវិបត្តិសុខភាព ឬសុវត្ថិភាពជាសាធារណៈមួយ និងជួយយើងធ្វើបន្តទៅមុខ ឱ្យគ្រប់គ្នានៅក្នុងសហគមន៍យើង មានសិទ្ធិទទួលពត៌មានដែលគេត្រូវការ - មិនថាភាសាអ្វីដែលគេនិយាយនោះឡើយ។
បើអ្នកមានសំនួរ សូមទាក់ទង Lillian McDonald នាយកប្រតិបត្តិការ លេខ 651.789.4342 ឬអ៊ីមាលទៅ McDonald@echominnesota.org.

