Jump menu contains no items!

ពត៌មានភាពអាសន្ន សំរាប់សមាជិកសហគមន៍

ក្នុងភាពអាសន្នមួយ អេកូធ្វើការជាមួយភ្នាក់ងាររដ្ឋ ដើម្បីផ្ដល់ឱ្យអ្នក និងក្រុមគ្រួសារ នូវពត៌មានដែលអ្នក ត្រូវការ សំរាប់មានសុខភាពល្អ និងសុវត្ថិភាព។ ពត៌មាននេះនឹងមានជាច្រើនភាសា។

ក្នុងព្រឹត្តិការណ៍នៃវិបត្តិសុខភាព ឬសុវត្ថិភាពជាសាធារណៈមួយ៖

ហៅទៅទូរស័ព្ទអេកូ៖ 1-888-883-8831(លេខមិនគិតថ្លៃក្នុងរដ្ឋមិនីសូតា)។ ទូរស័ព្ទរបស់អេកូនឹងប្រាប់អ្នក ឱ្យដឹងអំពីស្ថានភាពនោះជាអ្វី។ គេនឹងប្រាប់អ្នកផងដែរ ពីរបៀបធ្វើឱ្យមានសុវត្ថិភាព និងអំពីកន្លែងទទួល ពត៌មានបន្ថែម។ ទូរស័ព្ទអេកូ នឹងផ្លាស់ពត៌មានទាន់ពេលបើសិនជាចាំបាច់។ ត្រូវតែទូរស័ព្ទឱ្យបាន ញឹកញាប់។

សូមបើកវិបសៃរបស់អេកូ៖ គេហទំព័ររបស់យើង នឹងមានពត៌មានទាន់ពេលអំពីស្ថានការណ៍។ យើងក៏មានប្រភពពត៌មានបន្ថែមផងដែរ។ វិបសៃរបស់អេកូ នឹងផ្លាស់ពត៌មានទាន់ពេល នៅពេលស្ថានការណ៍ផ្លាស់ប្ដូរ។ ត្រូវតែឆែកមើលឱ្យបានញឹកញាប់។

បើកស្ដាប់វិទ្យុសាធារណៈ៖ ដៃគូរបស់អេកូ មានរួមទាំងស្ថានីយវិទ្យុតាមតំបន់ ទូទាំងមិនីសូតា។ គេនឹងផ្សាយដំណឹងភាពអាសន្នរបស់អេកូតាមភាសាជាច្រើន។ សូមបើកស្ដាប់វិទ្យុសាធារណៈ ដើម្បី ទទួល និងអំពីកន្លែងពត៌មានទាន់ពេល ។

ទស្សនាទូរទស្សន៍អេកូ៖ តាមស្ថានីយទូរទស្សន៍សាធារណៈទីក្រុងភ្លោះ និងតាមស្ថានីយខ្សែកាបតំបន់។ ក្នុងពេលអាសន្នធំមួយទូទាំងរដ្ឋ ពត៌មានជាច្រើនភាសា នឹងផ្សាយតាមទូរទស្សន៍ ដូច្នេះអ្នកនិងក្រុម គ្រួសាររបស់អ្នក ដឹងអំពីអ្វីត្រូវធ្វើ ដើម្បីឱ្យមានសុខភាពល្អ និងមានសុវត្ថិភាព។

ស្ដាប់ការណែនាំពីភ្នាក់ងារសាធារណសុខាភិបាល និងសុវត្ថិភាព - គេនៅទីនេះសំរាប់ជួយអ្នក។