Jump menu contains no items!

ស្ម័គ្រចិត្ត

ក្រុមស្ម័គ្រចិត្តរបស់អេកូ ជួយវិភាគទានរបស់គេ លើសពី1000ម៉ោងរាល់ឆ្នាំ។ បើអ្នកមានចិត្តចង់ធ្វើការ ជាមួយយើង អ្នកអាច៖

ធ្វើជាអ្នកនាំពាក្យរបស់អេកូតាមសហគមន៍៖ អ្នកនាំពាក្យតាមសហគមន៍ បំរើអ្នកមិនសូវចេះភាសា អង់គ្លេសក្នុងសហគមន៍ តាមវិធីផ្សេងៗជាច្រើន។

ពិធីកររបស់ទូរទស្សន៍អេកូ ផ្ដល់ទេពកោសល្យរបស់គេ ដល់ការផ្សាយពត៌មាន តាមរយៈកញ្ចក់ទូរទស្សន៍ រាល់ខែ។

អ្នកសរសេរចំណងជើង ផ្ដល់អត្ថបទជាចំណងជើង សំរាប់កម្មវិធីទូរទសន៍អេកូជាច្រើនភាសា ទៅជា ភាសាអង់គ្លេស ដើម្បីជួយអ្នកទស្សនាទូរទស្សន៍អេកូ រៀនភាសាអង់គ្លេស។

អ្នកតំណាងរបស់អេកូ ចូលរួមជាមួយព្រឹត្តិការណ៍តាមសហគមន៍ ដើម្បីផ្ដល់ពត៌មានរបស់អេកូ ឱ្យដល់ដៃ អ្នកដែលមិនសូវចេះភាសាអង់គ្លេស ណាដែលត្រូវការជាងគេ។

នៅពីក្រោយឆាក៖ អ្នកនាំពាក្យរបស់អេកូ ផ្ដល់សម្លេងតាមទូរស័ព្ទរបស់អេកូផងដែរ ដែលនាំមកទាន់ពេល នូវចំណុចសំខាន់ៗ ដល់ពលរដ្ឋមិនីសូតា តាមរយៈ10ភាសា។

ដើម្បីស្ម័គ្រចិត្តជាអ្នកនាំពាក្យរបស់អេកូ សូមផ្ញើឈ្មោះអ្នកទៅ [email protected] ហើយប្រាប់យើងឱ្យដឹងថា តើអ្នកចង់ជួយរបៀបណា!

ស្ម័គ្រចិត្តជួយក្នុងការិយាល័យអេកូ៖ ជាមួយនិងអណិកជន និងជនភៀសខ្លួនលើសពី18000នាក់ ដែលមក ដល់មិនីសូតារាល់អាទិត្យ គេតែងតែមានការងារដែលត្រូវធ្វើ ដើម្បីធានាថាគ្រប់គ្នាអាចមាន សុខភាពល្អ មានសុវត្ថិភាព និងត្រៀមជាស្រេច។

បើអ្នកមានចិត្តចង់ស្ម័គ្រចិត្តធ្វើការក្នុងការិយាល័យអេកូ សូមហៅ ឬអ៊ីមាលទៅអេកូ លេខ 651.789.4326 ឬអ៊ីមាលទៅ [email protected].