សម្លេងរបស់អេកូ

“ECHO played a key role in educating Minnesota’s diverse communities about the first-ever nationwide test of the Emergency Alert System (EAS). Ensuring that the public understood the importance of the test and did not become alarmed required a major public awareness campaign. ECHO and the Minnesota Broadcasters Association collaborated to produce a series of radio and TV Public Service Announcements (PSAs) in a variety of languages. As a result, Minnesotan’s were well informed and well prepared on test day.”

Jim D.

President and CEO of the Minnesota Broadcasters Association

មើលបន្ថែម

និយាយរឿងអ្នក

អ្នកនាំពាក្យអេកូតាមសហគមន៍ជាច្រើន

អ្នកនាំពាក្យអេកូក្នុងសហគមន៍ អាហ្វ្រិកាំងខាងកើត ឡាទីណូ អាស៊ីអគ្នេយ៍ ដើរតួសំខាន់ក្នុងការផ្សាយ ពត៌មានអប់រំរបស់អេកូ ហើយធានាថាគ្រប់កម្មវិធីទាំងអស់ គឺធ្វើឡើងតម្រូវតាមសេចក្ដីត្រូវការ របស់ ទស្សនិកជននៃវប្បធម៌ផ្សេងៗ។ ជាអ្នកផ្ដល់សម្លេងឱ្យសហគមន៍យើង អ្នកនាំពាក្យបំរើការជា៖

  • ពិធីករនៅក្នុងទូរទស្សន៍អេកូ ដឹកនាំសម្ភាសជាមួយ អ្នកជំនាញដែលនិយាយពីរភាសា លើប្រធានបទ សុខភាព និងសុវត្ថិភាព។
  • ផ្ដល់សម្លេងតាមទូរស័ព្ទអេកូ ជាប្រចាំខែអំពីពាក្យណែនាំខាងសុខភាព និងសុវត្ថិភាព ជាច្រើនភាសា ដែលមានជានិច្ច សំរាប់សហគមន៍ទាំងអស់ក្នុងរដ្ឋ។
  • អ្នកតំណាងឱ្យអេកូ ធ្វើការសំរាប់នាំមកនូវពត៌មាន តម្រូវតាមសហគមន៍ ដែលយើងបំរើទាំងអស់គ្នា។

 

ក្នុងពេលអាសន្នផ្នែកសុខភាព ឬសុវត្ថិភាពជាសាធារណៈមួយ អ្នកនាំពាក្យដែលមានការពិសោធន៍ របស់អេកូ ផ្ដល់នូវពេលវេលា និងជំនាញរបស់គេ ដើម្បីជួយបង្កើតសេវាប្រកាសជាសាធារណៈពេល អាសន្ន សំរាប់វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ ទាក់ទងតាមសហគមន៍ និងបោះពុម្ពការប្រាស្រ័យទាក់ទង។

យើងធ្វើការទាំងអស់គ្នា ដើម្បីធានាថាទស្សនិកជនរបស់អេកូ ត្រូវបានផ្ដល់ឱ្យនូវឧបករណ៍ ដែលគេ ត្រូវការ សំរាប់ធ្វើការសំរេចចិត្តដោយខ្លួនគេ គ្រួសាររបស់គេ និងសហគមន៍របស់គេ។ នៅពេលដែលត្រូវចុះឈ្មោះកូនចូលសាលា ឳពុកម្ដាយដឹងអំពីវិធី ដើម្បីត្រៀមជាស្រេចសំរាប់កូនរបស់គេ និងជំរើសសំរាប់កូនណាដែលត្រូវការជំនួយពិសេស។ អ្នកផ្ដល់ការថែរក្សាចាស់ៗ រៀនអំពីសារៈសំខាន់ នៃការឆែកពិនិត្យទៀងទាត់ អំពីរោគមហារីកពោះវៀនធំ សំរាប់សមាជិកគ្រួសារ អាយុលើសពី50ឆ្នាំ។ គ្រួសារទាំងអស់ អាចរកពត៌មាន និងប្រភពផ្សេងៗ សំរាប់ធ្វើគំរោងភាពអាសន្ន - ដូច្នេះគេត្រូវបានត្រៀម សំរាប់ស្ថានភាព ដូចជា ទឹកជំនន់ ភ្លើងឆេះ ឬជម្ងឺតន់ហន់ជាដើម។

ហើយមានន័យថា សំរាប់យើងទាំងអស់គ្នាក្នុងរដ្ឋមិនីសូតា មានសុខភាព និងសុវត្ថិភាពប្រសើរ។

Take Our Survey

Have you heard about our new program, "Recovering from the Storm?" If so, tell us how you learned about it!

Charites Review Council - meets standards   GuideStar

User login