អំពីយើង
សម្លេងរបស់អេកូ
“I believe that each member of our community has the moral responsibility to help those less
fortunate, in this particular case folks that do not speak the English language. There is no greater reward in life then to utilize your skills and talents on behalf of human kind.”
Leo Espinoza
Community Advocate
Navigation
បេសកកម្ម ទស្សនៈ & ប្រវត្តិសាស្ត្រ
បេសកកម្ម
បេសកកម្មរបស់អេកូ គឺផ្ដល់ឥទ្ធិពលក្នុងភាពជាដៃគូ សំរាប់ចែកចាយពត៌មានផ្នែកសុខភាព សុវត្ថិភាព ភាពអាសន្ន និងទំនាក់ទំនងសង្គម ដើម្បីជួយអ្វីៗដែលត្រូវផ្លាស់ប្ដូរ ពលរដ្ឋគ្រប់សញ្ជាតិ ចូលរួមនិង ប្រកបដោយជោគជ័យក្នុងសហគមន៍យើង។
គំហើញ
ពលរដ្ឋទាំងអស់ត្រូវបានផ្ដល់ការប្រាស្រ័យទាក់ទងផ្នែកសុខភាពសង្គ្រោះជីវិតដោយមានគុណភាពល្អ!
ប្រវត្តិ
2004៖
ក្រសួងសាធារណៈសុខាភិបាល និងសុវត្ថិភាពតំបន់ និងរដ្ឋបានបង្កើតអេកូមិនីសូតា ជាកម្មវិធីសហការរួមមួយ សំរាប់ឆ្លើយតបទៅនិងសេចក្ដីត្រូវការច្រើនឡើងៗ ខាងសុខភាព សុវត្ថិភាព និងភាពអាសន្ន របស់សហគមន៍ពលរដ្ឋ ដែលមិនសូវចេះភាសាអង់គ្លេស។
ក្រុមអ្នកដឹកនាំសហគមន៍ដែលនិយាយពីរភាសា បានក្លាយជាក្រុមទីមួយរបស់អេកូ ជាអ្នកនាំពាក្យ នាំមក នូវពត៌មានសំខាន់ៗ ទៅឱ្យពលរដ្ឋអាហ្វ្រិកាំង ឡាទីណូ និងអាស៊ីអគ្នេយ៍។
អេកូបានចាប់ផ្ដើមកម្មវិធីទូរទស្សន៍ ក្នុងភាពជាដៃគូ ជាមួយបណ្ដាញការងារភូមិដ្ឋានសេនផល(SPNN) និង ទូរទស្សន៍សាធារណៈក្រុងភ្លោះ(tpt) ជាដំបូង និងជាក្រុមតែមួយគត់ក្នុងប្រទេស ផ្សព្វផ្សាយកម្មវិធីជាច្រើន ភាសាផ្នែកសុខភាព សុវត្ថិភាព ទំនាក់ទំនងសង្គម និងត្រៀមជាស្រេចសំរាប់ភាពអាសន្ន។
2005៖
វិបសៃអេកូបានចាប់ផ្ដើម ជាបណ្ណាល័យអិនធឺណិត មានច្រើនភាសា ជាប្រភពផ្សាយយ៉ាងច្រើន ដោយមានពត៌មាន ច្រើនជាង70ប្រធានបទ ផ្នែកសុខភាព សុវត្ថិភាព និងការត្រៀមជាស្រេចសំរាប់ ភាពអាសន្ន។
2006៖
ទូរទស្សន៍អេកូបានបង្កើតឡើង ដោយការគាំទ្រពីដៃគូរបស់អេកូ តាមក្រសួងសាធារណៈ សុខាភិបាលនិងសុវត្ថិភាព ដែលជាលើកដំបូងក្នុងទូទាំងរដ្ឋ ពត៌មានដែលបានថតចម្លងទុកជាមុន សំរាប់ជូនដំណឹងជាច្រើនភាសា អំពីសុខភាព សុវត្ថិភាព តាមពេលវេលាដោយឥតគិតថ្លៃ។
2007៖
អេកូបានចាត់ជាការអនុវត្តន៍ល្អមួយ នៅក្នុងព្រឹត្តិប័ត្រជាតិ Health Affairs ហើយបានកំណត់ថាជាការ អនុវត្តន៍ដែលគួរឱ្យសង្ឃឹម ដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងបទបញ្ជា សំរាប់ជម្ងឺឆ្លងមេរោគ នៃមហាវិទ្យាល័យដ្រិកសិល និងមិនីសូតាទាំងពីរ (CIDRAP) ផ្សាភ្ជាប់កិត្តិយសយើង ជាអ្នកដឹកនាំលើពិភព លោក ខាងការប្រាស្រ័យទាក់ទងច្រើនភាសា និងផ្នែកសុខភាព សុវត្ថិភាព តាមវប្បធម៌ជាច្រើន។
2008៖
អេកូបានពង្រីកអាជីវកម្មរបស់គេមានក្រុមអភិបាលផ្សេងៗជាច្រើន និងក្លាយជាអង្គការមិនរក ចំណេញ501(c)3 មួយ។
ក្នុងការឆ្លើយតបទៅនិងសំណូមពរ ពីមេដឹកនាំក្នុងសហគមន៍ និងការរីកបន្ថែមនូវវប្បធម៌ផ្សេងៗក្នុង សហគមន៍ អេកូបានបន្ថែមកម្មវិធីទាក់ទងសង្គម ដើម្បីជួយសំរួលការផ្លាស់ប្ដូរជីវិតរស់នៅរបស់ អាមេរិកាំងថ្មីក្នុងរដ្ឋមិនីសូតា។
អេកូបានទទួលអំណោយពីមូលនិធិធំៗ មានរួមទាំងមូលនិធិ អូតូ ប្រិមម័រ ក្នុងរយៈពេល3ឆ្នាំ សំរាប់ការ បង្កើតគំរោងនៃយុទ្ធសាស្ត្រ រៀបចំដំណាក់ការសំរាប់ការលូតលាស់ទៅអនាគត។
អេកូបានទទួលប្រាក់អំណោយពីមូលនិធិជាតិ រ៉បឺត វ៉ូត ចនសុន ដើម្បីដម្លើងភាពជាដៃគូ រុករកកម្មវិធីថ្មីៗ និងបង្កើតវិធីថ្មីៗអំពីពត៌មានសុខភាព សុវត្ថិភាព ឱ្យបានដល់ក្រុមដែលមានវប្បធម៌ផ្សេងៗ។
ទូរទស្សន៍អេកូ បានចាប់ផ្ដើមផ្សាយទូទាំងរដ្ឋ។
2009៖
អេកូបានបោះពុម្ពផ្សាយគំរោងប្រតិបត្តិការភាពអាសន្ន រៀបចំជាផ្លូវការនូវទំរង់ធ្វើសកម្មភាពពេល មានអាសន្ន និងលាតត្រដាងការតាំងមូលដ្ឋានសំរាប់សេវាប្រតិកម្ម និងភាពអាសន្នពេលអនាគត។
សាធារណៈសុខាភិបាលខោនធីខ្លេ(Clay County)បានធ្វើសកម្មភាពជាមួយអេកូ ដើម្បីផ្ដល់ពត៌មានជាច្រើន ភាសាអំពីសុវត្ថិភាព ក្នុងពេលមានទឹកជំនន់ស្ទឹងក្រហម(Red River) ហើយអេកូបានធ្វើដៃគូជាមួយក្រសួង សុខាភិបាលរដ្ឋមិនីសូតា ដើម្បីផលិតពត៌មានរោគផ្ដាសាយ H1N1 ជា12ភាសា។
ការអានវិបសៃអេកូ បានកើនឡើងលើសពី200ភាគរយពីឆ្នាំ2008។
តាមរយៈការពង្រីកភាពជាដៃគូ ជាមួយស្ថានីយវិទ្យុតាមសហគមន៍ វិទ្យុអេកូបានចាប់ផ្ដើមផ្ដល់ពត៌មាន H1N1 ជា12ភាសា ដល់សហគមន៍ផ្សេងៗទូទាំងរដ្ឋ។

