Jump menu contains no items!

អំពីយើង

ក្នុងនាមជាអ្នកដឹកនាំមួយ ខាងការប្រាស្រ័យទាក់ទងជាច្រើនភាសា ផ្នែកសុខភាព សុវត្ថិភាព ទំនាក់ទំនង សង្គម និងការត្រៀមជាស្រេចក្នុងភាពអាសន្ន អេកូជាស្ពានភ្ជាប់អណិកជន និងជនភៀសខ្លួន ក្នុងមិនីសូតា។ តាមរយៈសហការណ៍យ៉ាងជិតស្និទ្ធ ជាមួយអ្នកជំនាញផ្នែកសុខភាព និងសុវត្ថិភាព អ្នកដឹកនាំតាមសហគមន៍ ដែលនិយាយពីរភាសា និងអ្នកនាំពាក្យដ៏ចំណាន អេកូបង្កើតកម្មវិធី ដែលមានគុណភាពល្អ សំរាប់ផ្សាយតាមទូរទស្សន៍ និងវិទ្យុ ទូរស័ព្ទ បោះពុម្ព វិបសៃ ឌីវីឌី និងតាមរយៈដៃគួ សំរាប់បន្តការចែកចាយទៅ៖

កាត់បន្ថយ ភាពខុសគ្នាខាងការរក្សាសុខភាព សំរាប់សហគមន៍អណិកជន និងជនភៀសខ្លួន ដែលជួបប្រទះអត្រាមរណៈកូនង៉ាយ៉ាងខ្ពស់ អត្រាដ៏ខ្ពស់នៃរោគទឹកនោមផ្អែម រោគបេះដូង និងមហារីក និងអាយុខ្លី។

ផ្សព្វផ្សាយ ការព្យាបាលបង្ការរោគ ដោយបង្កើនការប្រុងប្រយ័ត្ន ចំពោះជម្ងឺខ្លះដែលធ្ងន់ធ្ងរ និងចំណាយ ប្រាក់ច្រើន ដល់ពលរដ្ឋមិនីសូតាទាំងអស់ដែលជួបប្រទះ។

បង្កើន សិទ្ធិទទួលពត៌មានអំពីការជួយសង្គ្រោះជីវិត ពេលមានអាសន្ន ដោយផ្ដល់ភាពងាយស្រួល មាន ប្រសិទ្ធិភាព ក្នុងការផ្សាយទូរទៅជាច្រើនភាសា។

សំរួល ការផ្លាស់ប្ដូរទៅតាមការរស់នៅ ក្នុងរដ្ឋមិនីសូតា សំរាប់អណិកជននិងជនភៀសខ្លួន ដោយផ្ដល់ ទំនាក់ទំនងសង្គម ដើម្បីជួយអ្នកថ្មីឱ្យចូលរួមរស់នៅ ប្រកបដោយជោគជ័យ ក្នុងសហគមន៍យើង។

ធានា ឱ្យពលរដ្ឋមិនីសូតា ប្រហែលជាងកន្លះលាន ដែលមិនសូវចេះភាសាអង់គ្លេស មានសិទ្ធិទទួល ពត៌មានដែលគេត្រូវការ ដើម្បីធ្វើការសំរេចចិត្ត ដែលប៉ះពាល់ដល់សុខមាលភាពរបស់គេ។

ឧបករណ៍ប្រាស្រ័យទាក់ទងរបស់អេកូ មានមុខងារជារចនាសម្ព័ន្ធភាពអាសន្ន សំរាប់ក្រសួងសាធារណៈ សុខាភិបាលនិងសុវត្ថិភាព ក្នុងពេលមានវិបត្តិ។ ក្នុងស្ថានភាពអាសន្នមួយ ដូចជាទឹកជំនន់ ឬក៏ជម្ងឺ រាតត្បាតមួយ អេកូមានប្រព័ន្ធល្អមួយជាស្រេច សំរាប់ចែកចាយដំណឹង ក្នុងភាពជាបន្ទាន់ តាមភាសា ដែលត្រូវការយ៉ាងឆាប់ និងមានប្រសិទ្ធិភាព តាមរយៈទូរទស្សន៍ វិទ្យុ បោះពុម្ព វិបសៃ និងតាមរយៈដៃគូ របស់អេកូ។

គាំទ្រដោយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍យើង សប្បុរសចិត្តពីសាធារណៈសុខាភិបាល និងសុវត្ថិភាពរបស់ យើង ការឧបត្ថម្ភនិងដៃគូខាងផ្សាយពត៌មាន និងជាមួយការគាំទ្រពីមិត្ត ដូចជាលោកអ្នក អេកូធ្វើការធានា ថា គ្រប់ៗគ្នាត្រូវបានផ្ដល់ដំណឹងគ្រប់គ្រាន់ និងប្រគល់ឱ្យដោយឧបករណ៍ ដែលគេត្រូវការដើម្បីឱ្យមាន សុខភាព សុវត្ថិភាព និងត្រៀមជាស្រេច។