EnglishKhmerSomaliVietnameseLaoSpanishHmong

 

PUBLIC TELEVISION AND ECHO TV

ការផ្សាយទូរទស្សន៍អេកូ-ឥឡូវនេះ ហើយនៅក្នុងភាពអាសន្នមួយ-គឺអាចនឹងកើតឡើងបាន ដោយសារការរួម​ចំណែកមួយជាមួយ tpt (Twin Cities Public Television) ស្ថានីយ៍ទូរទស្សន៍សាធារណៈនៃទីក្រុងភ្លោះ។

ភាគនៃកម្មវិធីផ្សាយទូរទស្សន៍អេកូ អំពីបញ្ហាសុខភាព និងការត្រៀមរៀបចំពេលមានអាសន្ន គឺផ្សាយតាមស្ថានីយ៍​ទូរទស្សន៍ទីក្រុងភ្លោះ (Twin Cities Public Television (tpt) – MN-Channel 17)​ នៅក្នុងតំបន់ទីក្រុង។ លោកអ្នក​ទស្សនាក្នុងទីក្រុង ដែលមានខ្សែកាប និងសាតាឡៃទូរទស្សន៍ អាចមើល tpt’s Minnesota Channel តាមខ្សែកាប​ឌីជីថល​ Comcast​ លេខ243 ខ្សែកាបឌីជីថល Time Warner លេខ234 និង​1021 និងការទទួលឌីជីថលតាមអា​កាស គឺលេខ17-2​ នៅឆ្ងាយពីតំបន់ទីក្រុងរដ្ឋមិនីសូតា សូមឆែកតាមបញ្ជីស្ថានីយ៍ដែលមានរាយឈ្មោះក្នុងកន្លែងនោះ។

​ភាពជាដៃគូរវាង tpt និងទូរទស្សន៍អេកូ មានរួមទាំងជំនួយបច្ចេកទេស សំរាប់ផលិតកម្មវិធីទូរទស្សន៍អេកូ ដូចជាការ​ប្រើស្ទូឌីយូ tpt​ នៅសេនផលសំរាប់ថតកម្មវិធីនិមួយៗ។ រឿងដែលថតទុកជាមុនក្នុងខ្សែវីឌីអូ សំរាប់កម្មវិធីនិមួយៗ ត្រូវបានផលិតដោយការរាប់អានពីបណ្ដាញទូរទស្សន៍តាមតំបន់ភូមិសេនផល (SPNN-TV (Saint Paul Neighborhood Network)។

ក្រុមសហការណ៍រួមអេកូមិនីសូតា( ECHO Minnesota Collaborative) កំពុងតែធ្វើការពង្រីកទូរទស្សន៍អេកូ ឱ្យមាន​ក្នុងរដ្ឋទាំងមូល ដោយបង្កើតដៃគូជាមួយ ស្ថានីយ៍ទូរទស្សន៍សាធារណៈទាំងឡាយក្នុងរដ្ឋមិនីសូតាទាំងអស់។ ឥឡូវ​នេះ អេកូផ្ដល់ឌីវីឌីនៃកម្មវិធីក្នុងទូរទស្សន៍អេកូ ទៅក្រសួងសាធារណៈសុ​ខាភិបាលតាមក្រុងផ្សេងៗក្នុង​រដ្ឋមិនីសូតា ទាំងមូល ហើយជួយជំរុញគេឱ្យផ្ដល់កម្មវិធីនេះទៅក្រុមទូរទស្សន៍ខ្សែកាបតាមក្រុងទាំង​នោះ។ ទស្សនិកជនអាច មើលកម្មវិធីទូរទស្សន៍អេកូពីមុនៗផងដែរ ដោយទៅតាមបណ្ដាញវិបសៃ  (previous shows.)។

នៅពេលមានអាសន្នក្នុងរដ្ឋទាំងមូល ទូរទស្សន៍អេកូនឹងផ្សាយបន្តផ្ទាល់។​ ការផ្សាយបន្តផ្ទាល់នឹង​ធ្វើចេញពីស្ទូឌីយ tpt នៅសេនផល។ ស្ថានីយ៍ទូរទស្សន៍សាធារណៈទាំងឡាយក្នុងរដ្ឋមិនីសូតា នឹង​មានមធ្យោបាយរកពត៌មាននៅ​ពេលជាមួយគ្នា។

តាមរយៈភាពជាដៃគូដំបូងបំផុតនៅក្នុងប្រទេសនេះ ទូរទស្សន៍សាធារណៈក្លាយទៅជាប្រភពដ៏ទៀ​ង​ទាត់ប្រចាំខែ ផ្សាយផ្នែកអប់រំសុខភាព និងសុវត្ថិភាពសំរាប់ពលរដ្ឋមិនីសូតាដែលចេះភាសាអង់គ្លេសតិច​តួច។ ជាបន្ថែមស្ថានីយ៍​ទូរទស្សន៍សាធារណៈរដ្ឋមិនីសូតាទាំងឡាយត្រៀមជាស្រេច ដើម្បីបំរើជា​កន្លែងផ្ដល់ពត៌មានភ្លាមៗ សំរាប់អ្នកដែល​ចេះភាសាអង់គ្លេសតិចតួច ក្នុងស្ថានភាពវិបត្តិផ្នែក​សុខភាព ឬសុវត្ថិភាពក្នុងរដ្ឋទាំងមូល។

 

Having trouble viewing this site? Click here for help.