
|
|
ECHO TV
កម្មវិធីដែលបង្កើតនិមួយៗ មានបញ្ចូលរឿងដែលថតនិងបកប្រែទុកជាមុន ក៏ដូចជាផ្នែកសំនួរ និងចម្លើយ ដែលពិធីកររបស់អេកូទាំងឡាយធ្វើសំភាសភ្ញៀវ ដែលជាអ្នកដឹកនាំក្នុងសហគមន៍ ឬអ្នកជំនាញៗនៃប្រធានបទខ្លះដែលចេះភាសាស្ទាត់ ទៅតាមកម្មវិធីដែលត្រូវបានបង្កើតឡើង។ គ្រប់កម្មវិធីផ្សាយមានចំណងជើងដែលគេមិនអាចដកចេញបាន ដើម្បីជួយអ្នកទស្សនាឱ្យមានភាព ប្រសើរឡើងក្នុងផ្នែកភាសាអង់គ្លេស។ ក្នុងពេលមានភាពអាសន្ន( statewide emergency )ក្នុងរដ្ឋមិនីសូតា ទូរទស្សន៍អេកូនឹងផ្សាយបន្តផ្ទាល់ចេញពីស្ថានីយ៍ tpt (Twin Cities Public Television)។ ការណែនាំពេលមានភាពអាសន្នដូចគ្នា ដែលបានផ្សាយជាភាសាអង់គ្លេសតាមវិទ្យុ និងទូរទស្សន៍នឹងត្រូវចាក់ផ្សាយឡើងវិញជាភាសាម៉ុង ខ្មែរ លាវ សូមាលី ស្ពាននីស និងវៀតណាម តាមទូរទស្សន៍អេកូ។ កម្មវិធីទូរទស្សន៍អេកូជាភាគៗ អំពីបញ្ហាសុខភាពផ្សេងៗ និងការត្រៀមរៀបចំនៅពេលមានអាសន្នគឺចាក់ផ្សាយ តាមទូរទស្សន៍សាធារណៈទីក្រុងភ្លោះ( Twin Cities Public Television (tpt) – MN-Channel 17) នៅក្នុងតំបន់ទីក្រុង។ លោកអ្នកទស្សនាក្នុងទីក្រុង ដែលមានខ្សែកាប និងសាតាឡៃទូរទស្សន៍អាចមើល tpt’s Minnesota Channel តាមខ្សែកាបឌីជីថល Comcastលេខ243 ខ្សែកាបឌីជីថល Time Warner លេខ234 និង1021 និងការទទួលឌីជីថលតាមអាកាស គឺលេខ17-2 ដែលនៅឆ្ងាយពីតំបន់ទីក្រុង រដ្ឋមិនីសូតា។ សូមឆែកតាមបញ្ជីស្ថានីយ៍ដែលមានរាយឈ្មោះតាមកន្លែងនោះ។ ឥឡូវនេះនៅលើទូរទស្សន៍អេកូ :
Having trouble viewing this site? Click here for help. |
||||||||||||||