សូមរកការចាក់ថ្នាំបង្ការរោគផ្ដាសាយ
នៅរដូវស្លឹកឈើជ្រុះ គឺជាពេលសំខាន់ជាងអ្វីទាំងអស់ សំរាប់ចាក់ថ្នាំបង្ការរោគ ផ្ដាសាយ។ រោគផ្ដាសាយធម្មតា ដែលមានជារៀងរាល់ឆ្នាំ និងរោគផ្ដាសាយថ្មី H1N1 ទាំងពីរនេះ អាចធ្វើឲ្យអ្នកឈឺធ្ងន់បាន។
ឆ្នាំនេះគេមានថ្នាំបង្ការរោគផ្ដាសាយធម្មតាសំរាប់គ្រប់គ្នា។ បើគ្រូពេទ្យឬមន្ទីរ ព្យាបាលរបស់អ្នកមិនមានថ្នាំបង្ការនេះទេ សូមរងចាំហើយបន្តការសួររកថ្នាំនេះ តទៅទៀត។
បើអ្នកគ្មានប័ណ្ណធានាសុខភាព គេមានគ្លីនិកដែលផ្ដល់ថ្នាំបង្ការនេះដោយមិនយក ថ្លៃ ឬគេយកថ្លៃទៅតាមសមត្ថភាពដែលអ្នកអាចធ្វើបាន។
|