
|
|
ការជួយគាំទ្រអេក
អេកូជួយលើកទឹកចិត្តដល់ អង្គការសាធារណៈសុខាភិបាល អង្គការសញ្ជាតិផ្សេងៗ និងអង្គការដែលមិនរកចំណេញទាំងឡាយ ដើម្បីរួបរួមជាសហការណ៍រួមមួយ។ សូមទាក់ទងលោក Lillian McDonald - Executive Director, សំរាប់ពត៌មានអំពីរបៀបចូលរួមជាក្រុមរបស់អេកូ។ អេកូក៏កំពុងរកអ្នកជួយទ្រទ្រង់ថវិការ តាមសាធារណៈ ឯកជន និងក្រុមមូលនិធិដែលមិនរកចំណេញផងដែរ ដើម្បីជួយគាំទ្រផ្នែកថវិការរបស់កម្មវិធី។ អង្គការនានាអាចជ្រើសរើសផ្ដល់ថវិការដល់កម្មវិធីនេះទាំងមូល ឬអាចផ្ដល់ថវិការចំពោះតែទូរសារ ទូរស័ព្ទ ទូរទស្សន៍ ឬវិបសៃរបស់អេកូ។ កម្មវិធីអេកូជាច្រើន ក៏អាចត្រូវបានគាំទ្រ ជាថវិការតាមផ្នែកនៃប្រធានបទ តាមភាសាជាច្រើនផងដែរ ឬតាមការធ្វើអំណោយជាទូរទៅ សំរាប់តម្លៃនៃការផលិតរបស់ទូរទស្សន៍។ សូមទាក់ទងលោក Lillian McDonald - Executive Director, សំរាប់ពត៌មានបន្ថែមអំពីរបៀបជួយគាំទ្រអេកូ។ វិធីផ្សេងៗសំរាប់ជួយទូរទស្សន៍អេកូ:
សូមទស្សនាទូរទស្សន៍អេកូរាល់ខែ ហើយជួយផ្សាយដល់ពលរដ្ឋផ្សេងៗអំពីកម្មវិធីនេះ។ បើអ្នកដឹងអំពីអ្នកជំនាញផ្នែកសុខភាព និងសុវត្ថិភាពណា ដែលនិយាយភាសាណាមួយរបស់អេកូ សូមផ្ដល់ឈ្មោះរបស់គេមកឱ្យយើង។ យើងតែងតែរកភ្ញៀវដែលមានសមត្ថភាពណា ដែលអាចផ្ដល់ការពិភាក្សាក្នុងកម្មវិធីអេកូ។ សូមទាក់ទងអេកូ Contact ECHO សំរាប់ពត៌មានបន្ថែម។
Having trouble viewing this site? Click here for help. |