EnglishKhmerSomaliVietnameseLaoSpanishHmong

 
តើយើងជានរណា

អេកូ (ការទាក់ទងផ្នែកភាពអាសន្ន និងផ្នែកសុខភាពសហគមន៍)​ គឺជាសហការណ៍រួមមួយ ដែលមានរួមបញ្ចូល  ក្រសួងសុខាភិបាលនិងសុវត្ថិភាពសាធារណៈក្នុងរដ្ឋមិនីសូតា​ អង្គការគាំទ្រពីសញ្ជាតិផ្សេងៗ [ដូចជា CLUES, CSC-MN, UCAM] និងក្រុមមិនរកចំណេញ ដូចជា កាកបាទក្រហមអាមេរិកាំង(ផ្ែនក Twin Cities)។

គឺជាកម្លាំងដឹកនាំដោយ សាធារណៈសុខាភិបាលសេនផល​ និង​ខោនធីរាមស៊ី (Saint Paul-Ramsey County Public Health)​​ សាធារណៈសុខាភិបាលការពារខោនធីហិណឺភិន  (Hennepin County Public Health Protection)​ ក្រសួងសុខាភិបាលរដ្ឋមិនីសូតា (Minnesota Department of Health) និងក្រសួងផ្សេងៗដែលទទួលខុសត្រូវខាងត្រៀមរៀបចំសំរាប់ភាពអាសន្នផ្នែកសុខាភិបាលសាធារណៈ។

អេកូផ្ដល់ពត៌មានអំពីសុខភាព និងសុវត្ថិភាពជាច្រើនភាសា ដោយតាមទូរសារ ទូរស័ព្ទ ទូរទស្សន៍ និងតាមវិបសៃ ក្នុងពេលមានអាសន្ន និងពេលមិនមានអាសន្ន ដល់ពលរដ្ឋដែលចេះភាសាអង់គ្លេសតិចតួច។

អង្គការទទួលខុសត្រូវខាងត្រៀមរៀបចំផ្ែកសុខាភិបាលសាធារណៈ និងភាពអាសន្ន បានបង្កើតអេកូក្នុងឆ្នាំ2004។ គេបានឃើញថា ប្រព័ន្ធថ្មីនេះត្រូវការសំរាប់ជួយដល់ពលរដ្ឋមិនីសូតា ឱ្យមានសុវត្ថិភាពនិងសុខភាព ដល់អាណិក​ជន និងជនភៀសខ្លួនរាប់រយពាន់ ដែលមានប្រពៃណីវប្បធម៌ និងភូមិសាស្ត្រផ្សេងៗ ដែលបានយករដ្ឋនេះធ្វើជា​លំនៅដ្ឋាន។​ពលរដ្ឋថ្មីទាំងនេះ ត្រូវការពត៌មានអំពីបញ្ហាសុខភាពនិងសុវត្ថិភាព ពិសេសដែលកើតឡើងនៅទីនេះ។​ បន្ថែមទៀត វិធីដ៏ប្រសើរសំរាប់ទាក់ទង ដល់ពលរដ្ឋដែលនិយាយភាសាអង់គ្លេសតិចតួច ក្នុងភាពអាសន្នក្នុងរដ្ឋទាំង​មូល ដូចជាការកើតរោគឆ្លងទាន់ហន់ដ៏ធំមួយ ដូចជារោគសារស៍ ឬការវាយប្រហារដោយកម្លាំងមនុស្ស ដូចជាការ​ផ្ទុះគ្រាប់បែក។  

អេកូអាចជួយបន្តនូវការខ្វះខាត នៅពេលដែលពលរដ្ឋថ្មីៗក្នុងរដ្ឋមិនីសូតា រៀនអង់គ្លេសជាភាសាទីពីរ។​ ជាកម្មវិធី​ដែលមានប្រយោជន៍ដល់ពលរដ្ឋមិនីសូតាទាំងអស់ ពីព្រោះនៅពេលដែលមានជម្ងឺធ្ងន់ធ្ងរកើតទាន់ហន់ឡើង គ្មាន​នរណាមួយត្រូវបានការពារគ្រប់គ្រាន់ឡើយ លុះត្រតែគ្រប់គ្នា ត្រូវបានផ្ដល់ពត៌មានសព្វគ្រប់ជាមុន។​ នៅពេលមាន​អាសន្ន គោលបំណងរបស់អេកូ គឺធ្វើយ៉ាងណា មិនឱ្យមានពលរដ្ឋណាមិនដឹង ដោយសារតែមានការលំបាកផ្នែក​ភាសា ឬប្រពៃណីឡើយ។

 

Having trouble viewing this site? Click here for help.