EnglishKhmerSomaliVietnameseLaoSpanishHmong

 
ក្នុងភាពអាសន្នមួយ

អេកូនឹងផ្តល់ពត៌មានសំរាប់ជួយអ្នក​ និងគ្រួសារអ្នកក្នុងការឆ្លើយតបទៅនឹងភាពអាសន្នធំៗ​ ​ផ្នែក​សុខភាព​ឬសុវត្ថិភាពក្នុងរដ្ឋមិនីសូតា។​​ ប្រភេទនៃភាពអាសន្ន នឹងត្រូវបានចាត់ចែងថា​តើពត៌មាន​នោះត្រូវផ្សព្វ​ផ្សាយរបៀបណា។

នៅពេលមានភាពអាសន្នក្នុងក្រុង​ ទូរស័ព្ទ ទូរសារ​និងវិបសៃរបស់អេកូ​នឹងផ្តល់ពត៌មានក្បោះក្បាយ​ អំពី ប្រភេទនៃភាពអាសន្ន និងអ្វីៗដែលអ្នកអាចធ្វើបានសំរាប់ការពារខ្លួនអ្នកនិងគ្រួសារអ្នក។

ឧទាហរណ៍ផ្សេងៗនៃភាពអាសន្នក្នុងក្រុង មានរាប់បញ្ចូល ការបញ្ចេញជាតិគីមីដ៏មហន្តរាយដោយចេតនា ឬនៅ​

ពេលមានភាពអាសន្នក្នុងរដ្ឋទាំងមូល ទូរទស្សន៍អេកូ​​នឹងធ្វើការផ្សាយបន្តផ្ទាល់ផងដែរ។

ឧទាហរណ៍ផ្សេងៗនៃភាពអាសន្នក្នុងរដ្ឋទាំងមូល​ មានរាប់បញ្ចូល​ ការកើតទាន់ហន់នៃជម្ងឺរាតត្បាតខ្លាំងក្លា​ដូចជា រោគសារស៍​ ឬការវាយប្រហារដែលធ្វើឡើងដោយមនុស្ស ដូចជាការផ្ទុះគ្រាប់បែក។

ក្នុងពេលមានភាពអាសន្នក្នុងក្រុង:

សូមទូរស័ព្ទ 1-888-883-8831 ទូរស័ព្ទរបស់អេកូ
ពត៌មានក្នុងភាពអាសន្ន នឹងត្រូវបានថតទុកក្នុងលេខទូរស័ព្ទនេះ និងកែប្រែជាបន្តៗទាន់ពេល។ អ្នកអាចជ្រើសរើស​ក្នុងចំណោម10 ភាសា(ស្ពានីស ម៉ុង សូមាលី លាវ ខ្មែរ វៀតណាម រូស្សី អារ៉ាប់ អូរូមូ និងអង់គ្លេស)។ ហៅលេខ​ទូរស័ព្ទនេះមិនអស់ថ្លៃទេ មកពីគ្រប់កន្លែងក្នុងរដ្ឋមិនីសូតា។

ទាក់ទងអ្នកដឹកនាំក្នុងសហគមន៍
មានអង្គការសហគមន៍ជាច្រើននឹងជួយអេកូ ផ្សព្វផ្សាយភាពអាសន្ននេះ។ ម៉ាស៊ីនទូរសារអេកូ (ECHO Email )​ នឹង​ផ្ញើសារឬផ្ញើសារអេឡិចត្រូនិក(email) អំពីពត៌មានកែប្រែនៃភាពអាសន្នទៅអ្នកដឹកនាំក្នុងសហគមន៍ (community partners.)  អ្នកដឹកនាំទាំងនោះនឹងផ្សព្វផ្សាយការណែនាំក្នុងភាពអាសន្ន ដោយប្រើរបៀបផ្សេងៗដែលប្រសើរ ដើម្បី​ឱ្យបានដល់មនុស្សទាំងឡាយក្នុងសហគមន៍របស់គេ។

សូមបើកមើលវិបសៃ www.echominnesota.org.
សូមអានពត៌មាននៃភាពអាសន្ន​ដូចគ្នា ដែលបានផ្ដល់ឱ្យតាមរយៈទូរស័ព្ទរបស់អេកូ (ECHO​ Phone)​ និងតាមទូរសារ​របស់​អេកូ (ECHO Fax) ជាភាសាម៉ុង ខ្មែរ លាវ សូមាលី ស្ពានីស វៀតណាម និងអង់គ្លេស។

នៅពេលមានភាពអាសន្នក្នុងរដ្ឋមិនីសូតាទាំងមូល អ្នកនឹងទទួលពត៌មានពីប្រភពខាងលើ​ និង:

សូមបើកទូរទស្សន៍ស្ថានីយ៍រដ្ឋក្នុងតំបន់របស់អ្នក។​ ទូរទស្សន៍អេកូ (ECHO TV) នឹងផ្សាយបន្តផ្ទាល់ ពេលមានវិបត្តិ​ក្នុង​រដ្ឋទាំងមូល។ ការណែនាំក្នុងភាពអាសន្នដូចគ្នា ត្រូវបានអធិប្បាយជាភាសាអង់គ្លេសក្នុងទូរទស្សន៍ នឹងត្រូវបាន​ចាក់​ផ្សាយឡើងវិញជាភាសា ម៉ុង ខ្មែរ លាវ សូមាលី និងវៀតណាម តាមទូរទស្សន៍អេកូ (ECHO TV)។

ទូរទស្សន៍អេកូ(ECHO TV) ផ្សាយតាមទូរទស្សន៍សាធារណៈទីក្រុងភ្លោះ រដ្ឋមិនីសូតា(tpt-Minnesota) ប៉ុស្តលេខ17​ក្នុងតំបន់ក្រុងមិនីអាប៉ូលីស/សេនផល។ រៀនអំពីរបៀបរកស្ថានីយ៍ក្នុងរដ្ឋមិនីសូតា( Learn how to access the Minnesota Channel)  នៅក្នុងទីក្រុង បើអ្នកមានទូរទស្សន៍ខ្សែកាប(cable) ឬសាតាឡៃ(satellite)។ នៅពេលមាន​ភាព​អាសន្នក្នុងរដ្ឋទាំងមូល ការផ្សាយបន្តផ្ទាល់ នឹងផ្សាយចេញពីស្ទូឌីយូនៅ tpt's ក្នុងទីក្រុងសេនផល។ ស្ថានីយ៍​ទូរទស្សន៍ទាំងឡាយក្នុងរដ្ឋមិនីសូតា អាចផ្សាយពត៌មាននេះដូចគ្នា។

Red Envelope Subscribe to ECHO Health and Safety Alerts

 

 

Having trouble viewing this site? Click here for help.